Students
ច្បាប់ទូទៅ និងវិន័យសម្រាប់សិស្ស
១. ការគោរព និងសីលធម៌
· សិស្សទាំងអស់ត្រូវតែគោរពគ្រូបង្រៀន អ្នកគ្រប់គ្រងសាលា និងបុគ្គលិកទាំងអស់។
· សិស្សត្រូវតែចេះនិយាយពាក្យគួរសមដូចជា "បាទ/ចាស",
"អរគុណ" និង "សូមទោស"។
· សិស្សត្រូវចេះជួយគ្នាទៅវិញទៅមក ហើយមិនត្រូវប្រើអំពើហិង្សា ឬពាក្យសម្ដីអសុរោះឡើយ។
២. ឯកសណ្ឋាន និងអនាម័យផ្ទាល់ខ្លួន
· សិស្សត្រូវស្លៀកពាក់ឯកសណ្ឋានសាលាឱ្យបានត្រឹមត្រូវ និងស្អាតបាតជានិច្ច។
· សិស្សត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួនដូចជា កាត់ក្រចក និងសិតសក់ឱ្យបានស្អាត។
៣. ការចូលរៀន និងការចេញសាលា
· សិស្សត្រូវមកដល់សាលាឱ្យបានទាន់ពេលវេលា។
· ឪពុកម្តាយ ឬអាណាព្យាបាលត្រូវជូន និងទទួលកូនដោយផ្ទាល់ពីសាលា។
ច្បាប់សម្រាប់ការប្រើប្រាស់សម្ភារៈ និងបរិស្ថានសាលា
១. បរិស្ថានក្នុងថ្នាក់រៀន និងសាលា
· សិស្សត្រូវចូលរួមថែរក្សាបរិស្ថានក្នុងថ្នាក់ និងក្នុងបរិវេណសាលាឱ្យបានស្អាត ដោយបោះសំរាមទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
· ហាមសិស្សគូសវាស ឬបំផ្លាញសម្ភារៈ និងជញ្ជាំងសាលា។
២. ការប្រើប្រាស់សម្ភារៈសិក្សា
· សិស្សត្រូវថែរក្សាសៀវភៅ ឧបករណ៍សិក្សា និងសម្ភារៈផ្សេងៗរបស់សាលាឱ្យបានល្អ។
· ហាមយករបស់របរលេង ឬរបស់មានតម្លៃពីផ្ទះមកសាលា។
ច្បាប់ទាក់ទងនឹងការសិក្សា
១. វិន័យក្នុងម៉ោងសិក្សា
· សិស្សត្រូវយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូ និងមិនត្រូវរំខានដល់មិត្តភក្តិឡើយ។
· សិស្សត្រូវធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យឱ្យបានទៀងទាត់។
២. ការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក
· ហាមប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗក្នុងម៉ោងសិក្សា។
ច្បាប់ផាកពិន័យ
· ការមិនគោរពតាមច្បាប់ខាងលើ អាចនាំឱ្យមានការព្រមាន ការជូនដំណឹងដល់អាណាព្យាបាល ឬការផាកពិន័យតាមស្ថានភាពជាក់ស្តែង។
School Rules and Internal Regulations
General Rules and Student Discipline
1. Respect and Morals:
· All students must respect teachers, school administrators, and all staff.
· Students must use polite words such as "yes," "thank you," and "I'm sorry."
· Students must help each other and are not allowed to use violence or inappropriate language.
2. Uniform and Personal Hygiene:
· Students must wear the school uniform properly and neatly at all times.
· Students must maintain personal hygiene, such as keeping nails trimmed and hair combed neatly.
3. Attendance and Dismissal:
· Students must arrive at school on time.
· Parents or guardians must personally drop off and pick up their children from school.
Rules for Using School Facilities and Environment
1. Classroom and School Environment:
· Students must help keep the classroom and school premises clean by throwing trash into the bins correctly.
· Students are not allowed to draw on or damage school materials and walls.
2. Use of School Supplies:
· Students must take good care of their books, study tools, and other school materials.
· Students are not allowed to bring toys or valuable items from home to school.
Rules Related to Academics
1. Discipline During Class:
· Students must pay attention to the teacher's explanations and not disturb their friends.
· Students must do their homework regularly.
2. Use of Phones and Electronic Devices:
· Using mobile phones or other electronic devices is prohibited during class.
Penalties
· Failure to comply with the above rules may result in a warning, notification to parents/guardians, or other penalties as determined by the situation.











