Khmer General Education

កម្មវិធីចំណេះទូទៅ នៃសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង

មត្តេយ្យសិក្សា ដល់ បឋមសិក្សា

សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង គឺជាគ្រឹះស្ថានសិក្សាឯកជនមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលេខ 1243 អយក. ប្រក. ផ្តល់សេវាអប់រំសម្រាប់កម្មវិធីអប់រំចំណេះទូទៅភាសាខ្មែរពីមត្តេយ្យសិក្សា ដល់ បឋមសិក្សា ប្រកបដោយគុណភាពខ្ពស់ ស្របតាមកម្មវិធីអប់រំរបស់រដ្ឋ ។

សិក្សានៅសាលាអន្តរជាតិរ៉ូយ៉ាលអាមេរិកាំង បុត្រធីតាលោកអ្នកទទួលបានកម្មវិធីសិក្សាបន្ថែមដូចជា កម្មវិធីភាសាអង់គ្លេស និងកុំព្យូទ័រ មុខវិជ្ជាទាំងនេះបានមកពីកម្មវិធីអន្តរជាតិ ជួយអោយសិស្សមានសមត្ថភាពច្រើន ជំរុញការសិក្សាអោយកាន់តែប្រសើរ ទទួលបានចំណេះដឹង និងជំនាញក្នុងពេលតែមួយ ដោយបង្កើនសមត្ថភាព បញ្ញា ស្មារតី និងរាងកាយរបស់សិស្ស។

កម្មវិធីមត្តេយ្យសិក្សា

កម្មវិធីមត្តេយ្យសិក្សាភាសាខ្មែរ មានមុខវិជ្ជាជាច្រើន ផ្តល់ជូននូវសកម្មភាព សុខភាពល្អ និងមេរៀនផ្តល់នូវការអភិវឌ្ឍន៍ បញ្ញា ស្មារតី និងរាងកាយ ជួយឲកុមារអភិវឌ្ឍន៍ខ្លួនឯង ទទួលបានទំនុកចិត្ត និងចាប់ផ្តើមកសាងសមត្ថភាពរបស់ពួកគាត់ ក្លាយជាបុគ្គលដ៏ឧត្តមសំរាប់សង្គមជាតិ និងគ្រួសារគាត់។

កម្មវិធីមត្តេយ្យសិក្សា រួមមាន កម្មវិធីមុនការរៀនសរសេរ (សីលធម៌ សុជីវធម៌ កីឡា អនាម័យ បង្ហាញ សង្កេត ចំណាំ និងការបញ្ចេញសម្លេង...។ល។ ព្រមទាំងរបៀបប្រើប្រាស់ និងរក្សាទុកសម្ភារៈសិក្សា) រៀនសរសេរព្យញ្ជនៈ ស្រៈខ្មែរ  គណិតវិទ្យា វិទ្យាសាស្ត្រ ការសិក្សាសង្គម តន្រ្តី គំនូរ អក្សរផ្ចង់ រឿងនិទាន លេងល្បងប្រាជ្ញា កំណាព្យ និងអំនាន ដោយអនុញ្ញាតឱ្យកុមាររៀនសង្កេត អង្កេត ចំណាំ ប្រាប់ និង អាន។ កម្មវិធីនេះផ្អែកលើសកម្មភាពដែលបង្កើតនូវអារម្មណ៍ឆ្លុះបញ្ចាំង ចង់ដឹង ចង់ឃើញ និងអភិវឌ្ឍន៍ខួលក្បាល គឺជាការចង្អុលបង្ហាញដោយផ្អែកលើកុមារ ហើយប្រើវិធីសាស្រ្តបង្រៀនតាមស្តង់ដារយោងតាមកម្មវិធីគរុកោសល្យនៃការអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា ។

សិក្សានៅសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង បុត្រធីតាលោកអ្នកអាចផ្ទេរពីសាលារដ្ឋមកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង និងពីសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ទៅសាលារដ្ឋវិញដោយគ្មានបញ្ហា។

ម៉ោងសិក្សា អាចជ្រើសរើស ឬឆ្លាស ព្រឹក ឬ ថ្ងៃ (ព័ត៌មានលំអិត សូមទាក់ទាក់ការិយាល័យសិក្សា)

☎️Tel: 017 65 55 69 / 086 858 111

តេលេក្រាម : https://t.me/RAIS_School

គេហទំព័រ : www.rais.edu.kh

ទីតាំង : ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ទីតាំងលើ Google Map: https://maps.app.goo.gl/J89m351svqiajLok9

កម្មវិធីបឋមសិក្សា

កម្មវិធីបឋមសិក្សា មានគោលបំណងអប់រំសិស្សានុសិស្សពីរបៀបប្រើប្រាស់ភាសាខ្មែរអោយបានត្រឹមត្រូវ ក្នុងការអាន សរសេរ និយាយ ស្តាប់ អក្សាសាស្ត្រ គណិតវិទ្យា វិទ្យាសាស្ត្រ ភាសាបរទេស អនាម័យល្អ សុខុមាលភាព ការជំរុញលើកទឹកចិត្ត ភាពក្លាហាន ចេះវិភាគ មានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា សម្រាប់ខ្លួនឯង សង្គមជាតិ និងគ្រួសាររបស់ពួកគាត់។

សិស្សានុសិស្សពង្រីកទេពកោសល្យ មានទំនុកចិត្តលើខ្លួនឯង និងរីករាយក្នុងការសិក្សា។ ជាងនេះទៅទៀតពួកគេអាចពង្រីកទេពកោសល្យនៃការជឿជាក់លើខ្លួនឯង យល់ពីការវិវត្តនៃសង្គម នឹងការផ្លាស់ប្តូរសង្គមសម្រាបខ្លួនឯង មានអាកប្បកិរិយាល្អ សុជីវធម៌សុភាពរាបសារស្របតាមប្រពៃណីដ៏រុងរឿងរបស់ប្រទេសកម្ពុជា ធ្វើការជាក្រុមមានទំនាក់ទំនងល្អ អាចធ្វើការជាក្រុម ស្រឡាញ់ និងអភិរក្សបរិស្ថាន សិល្បៈវប្បធម៌ អរិយធម៌ នៅក្នុងសហគមន៍ ព្រមទាំងជំនាញកុំព្យូទ័រជាមូលដ្ឋាន។

កម្មវិធីបឋមសិក្សាអន្តរជាតិ (ភាសាអង់គ្លេស) នៃសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង

សាលាផ្តល់ជូននូវមុខវិជ្ជាដ៏ទូលំទូលាយ បណ្ដុះបណ្ដាលអភិវឌ្ឍន ចំណេះដឹង, ជំនាញ​ និង​ទេពកោសល្យ ចំពោះសិស្សានុសិស្ស ។ មុខវិជ្ជាសំខាន់ៗដូចជា អក្សរសាស្ត្រអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សង្គមសិក្សា សិល្បៈ អប់រំកាយ អប់រំសុខភាព និងថ្នាក់កុំព្យូទ័រដើម្បីបំពេញបន្ថែមផ្នែកវិទ្យាសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ។ កម្មវិធីសិក្សាចម្រុះនេះ ធានាថា សិស្សានុសិស្សមានចំណេះដឹង ជំនាញ និងទេពកោសល្យក្នុងការគិត វិភាគ អនុវត្ត និងការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត និងបំណិនជីវិតជាក់ស្តែង។

ការប្រឡងបញ្ចប់បឋមសិក្សា ថ្នាក់ទី ៦

ការប្រឡងបញ្ចប់បឋមសិក្សា ថ្នាក់ទី ៦ គឺជាព្រំដែនរវាងបឋមសិក្សា និង អនុវិទ្យាល័យ។ សិស្សទាំងអស់ត្រូវប្រលងឆមាសទី ១ និងឆមាសទី ២ ចុងក្រោយប្រលងបញ្ចប់នៅ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ដែលរៀបចំដោយសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ប៉ុន្តែវិញ្ញាសារ ការត្រួតពិនិត្យ និងការកំណត់កាលបរិច្ឆេទប្រឡងដោយ ក្រសួងអប់រំ យុវជន និងកីឡា។

សិក្សានៅសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង បុត្រធីតាលោកអ្នកអាចផ្ទេរពីសាលារដ្ឋមកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង និងពីសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ទៅសាលារដ្ឋវិញដោយគ្មានបញ្ហា។

ម៉ោងសិក្សា អាចជ្រើសរើស ឬឆ្លាស ព្រឹក ឬ ថ្ងៃ (ព័ត៌មានលំអិត សូមទាក់ទាក់ការិយាល័យសិក្សា)

☎️Tel: 017 65 55 69 / 086 858 111

តេលេក្រាម : https://t.me/RAIS_School

គេហទំព័រ : www.rais.edu.kh

ទីតាំង : ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ទីតាំងលើ Google Map: https://maps.app.goo.gl/J89m351svqiajLok9