Present

Royal American International School (RAIS), Established in 2010, was recognized by Ministry of Education, Youth and Sports of Cambodia, located in the centre of Siem Reap City,  is an independent, co-educational day school offering an  American based curriculum for preschool through Kindergarten to Grade K 1-12. RAIS equipped by modern materials and particularly with more professional teacher (Khmers and Foreigners).

Choosing a standard and confidentiality school is very difficult! RAIS inspires a passion for learning, encourages emotional and intellectual vitality, and empowers students with the confidence and courage to contribute to the global community and to achieve their dreams.

RAIS is committed to providing each student an exemplary American educational experience with an international perspective.

Conclusion we hope you will made a wise choice with RAIS. I look forward to meeting you.

បច្ចុប្បន្នភាព សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង

១. សេចក្តីផ្តើម

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់សារាចរណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់ធ្វើការបណ្តុះបណ្តាលពីចម្ងាយ ព្រមទាំងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ចុះថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំលេខ ៤៣ អយក.សណន ចុះថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០២០ ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី ២ និង សេចក្តីណែនាំលេខ 46 ក្រសួងអប់រំ ៣១ សីហា ២០២១ ដើម្បីធ្វើការបណ្តុះបណ្តាលតាមបែបសិក្សាពេញលេញ និងសិក្សាបែបចំរុះប្រកបដោយសុវត្ថិភាព និងសុខភាពសម្រាប់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ។

២. ព័ត៌មានទូទៅ

សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង គឺជាគ្រឹះស្ថានសិក្សាឯកជនមួយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ១២៤៣ អយក.ប្រក ចុះថ្ងៃទី ៣០ ខែធ្នូ ២០១៦ សម្រាប់ធ្វើការបណ្តុះបណ្តាលសិស្សានុសិស្សកម្រិត មត្តេយ្យសិក្សា ដល់ កម្រិតបឋមសិក្សាថ្នាក់ទី៦ ប្រកបដោយ គុណភាពអប់រំខ្ពស់ និងមានឥរិយាបថល្អ ដើម្បីអោយពួកគេបន្តការសិក្សាកម្មវិធីអប់រំកម្រិតឧត្តមសិក្សាក្នុងនិងក្រៅប្រទេសប្រកបដោយជោគជ័យ ព្រមទាំងអាចរស់នៅក្នុងយុគ្គសម័យសាកលភារូប  នីយកម្ម និងសង្គមពុទ្ធិ។ 

 ក្នុងអំឡុងពេលជំងឺកូវិដ១៩រាតត្បាតនេះ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង បានយកចិត្តទុកដាក់ខ្ពស់រៀបចំការបង្រៀន និងសិក្សាពីចម្ងាយ ដោយប្រើកម្មវិធី Zoom , Facebook Messenger និង Telegram ចាប់តាំង ពីឆ្នាំសិក្សា ២០១៩-២០២០ និង ២០២០-២០២១ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយជោគជ័យ។