History

ប្រវត្តិ​របស់​សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង

ប្រវត្តិរបស់យើងខ្ញុំ រឿងរបស់យើងខ្ញុំ ចាប់ផ្តើមនៅឆ្នាំ ២០០៦ ដោយក្តីស្រលាញ់ និងជួយអភិវឌ្ឍន៍ការអបរំក្នុងប្រទេសកម្ពុជា នៅពេលនោះ និសិត្យស្ម័គ្រចិត្តមកពីសាលកវិទ្យាល័យផ្សេងៗ និងមកពីស្ថាប័នចំណុះ សហការគ្នាបង្កើតកន្លែងផ្តល់សេវាអប់រំដោយឥតគិតថ្លៃជូនកុមារា កុមារី និងប្រជាជនទូទៅ ដែលមានជីវៈភាពខ្វះខាត គ្មានលទ្ធភាពសិក្សា ហើយមានបំណង់ចង់ទទួលបានចំណេះដឹងទូទៅដូចជា កម្មវិធីអក្ខរកម្មភាសាខ្មែរ ថ្នាក់ភាសាអង់គ្លេសគ្រប់កំរិត និងថ្នាក់កុំព្យូទ័រគ្រប់កម្មវិធី ដែលត្រូវបានគេហៅថា អង្គការសង្គមសេដ្ឋកិច្ចកម្ពុជា ហៅកាត់ថា សេកុង (SEKONG) ដែលមានរយះពេល ៥ឆ្នាំ នៅទីតាំង ស្ថានីយ៍វិទ្យុទន្លេ FM 102.5 Mhz ទើបក្លាយខ្លួនជា សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង។

សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង មាន​ឈ្មោះ​ពេញ​ជា​ភាសា​ខ្មែរ​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង និង​ជា​ភាសា​អង់គ្លេស​ថា​ ROYAL AMERICAN INTERNATIONAL SCHOOL ហើយអាចហៅជាឈ្មោះកាត់ថា​ RAIS ។​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង​ គឺ​ជា​ស្ថាប័នអប់រំ​ឯកជន​មួយ​ ដែល​ចាប់​បដិ​សន្ធិឡើង​ នៅ​ថ្ងៃ​ទី​ ០១​ ខែ ​មករា​ ឆ្នាំ​ ២០១០​ និងបើកអោយដំណើរការប្រើប្រាស់ នៅថៃ្ងទី ១ ខែ ធ្នូ ឆ្នាំ ២០១០ នៅអាគារលេខ​១១៥ ភូមិវិហារចិន សង្កាត់​ស្វាយដង្គំ​ ខណ្ឌ​​និងក្រុង​សៀមរាប​ អគារ​សិក្សានេះ​ មាន​កំពស់​២ជាន់​ សាង​សង់​ឡើង​ពី​បេតុង​អា​ម៉េ​ មាន​បន្ទប់​រៀន​ចំនួន​៩​ បង្គន់​អនាម័យ​ចំនួន​២​ ហើយ​នៅ​ខាងមុខ​មានទី​ធ្លា​ សំរាប់​ដាក់​កង់​ ម៉ូតូ​ និង​មានបង់សំរាប់អង្គុយលំហែកាយ បន្ទាប់ពីសំរាក់ពីការសិក្សា ។

ការបង្កើត សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ក្នុងគោល​បំណង​រួម​ចំណែក​បង្កើន​ធន​ធាន​មនុស្ស​   ជា​មួយ​រាជរដ្ឋា​ភិបាល​ ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន  ជា​ប្រមុខ​ ដោយ​វិនិយោគ​ទៅ​លើ​វិស័យ​អប់រំ​ និង​ដើម្បី​រួម​ចំណែក​ បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ដោយ​បាន​ប្រសិទ្ធនាម​ សាលារៀននេះថា​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង។​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង បាន​កំណត់​យក​មុខ​វិជ្ជា​ ​ចំណេះ​ទូទៅ​ខ្មែរ​, ភាសា​អង់គ្លេស​ និង​ កុំព្យូទ័រ​ ស្រប​តាម​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កី​ឡា​ លេខ​ប្រកាសលេខ 1243 អយក. ប្រក.​​ ។

មុខ​វិជ្ជា​ដែល​ត្រូវ​កំណត់​យក

១. ចំណេះ​ទូទៅ​​ភាសាខ្មែរ ​ពី​ថ្នាក់​មតេយ្យ​ ដល់​ ទីថ្នាក់ទី ៦​ (​កម្ម​វិធីក្រសួង​​អប់រំ)

២. ចំណេះទូទៅភាសា​អង់​គ្លេស​ ពីកំរិត ១ ដល់កំរិត ១២

៣. វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ

អាស្រយ័​ដោយ​បាន​កំណត់​នូវ​មុខ​វិជ្ជា​ ដែល​ត្រូវ​ប្រកាន់​យក​សំរាប់​អនា​គត​ គណៈ​គ្រប់​គ្រង​របស់​យើង​ បាន​រៀបចំ​កម្មវិធីសិក្សាស្តង់​ដា​តាម​គំរូ​ឯក​ភាព​គ្នាមួយ សំរាប់ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង នៅ​គ្រប់​ទីតាំង​ អនុ​វត្ត​តាម​គោល​ការណ៍​តែ​មួយ​ ថ្ងៃ​តែ​មួយ​ ទៅ​លើ​ការ​ប្រឡង​ប្រចាំ​ខែ​ ប្រចាំ​ត្រីមាស​ ប្រចាំ​ឆមាស ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​គោលនយោ​បាយ​ថ្នាក់​លើ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ សេច​ក្តី​ណែ​នាំ​ លិខិត​ បទ​ដ្ឋាន​ ផ្សេងៗ​ ថ្ងៃ​បើក​បវេ​សន​កាល​សំរាប់​ចំណេះ​ទូទៅ​ខ្មែរ​ ថ្ងៃ​បើក​វគ្គ​ថ្មី​ សំរាប់​ភាសា​អង់គ្លេស​ ឯក​ភាព​ទៅ​លើ​តំលៃ​សិក្សា​នៅ​គ្រប់​ទីតាំង​ ឯក​ភាព​ទៅ​លើ​ឯក​សារ​ផ្សេងៗ​តាម​កំរិត​ថ្នាក់​ ហើយ​ការ​អនុវត្ត​របស់​យើង​គឺ​ព្រមៗ​គ្នា​តាម​គោល​នយោ​បាយ​ដឹក​នាំ​របស់​គណៈ​គ្រប់​គ្រង​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ដែល​បាន​ដាក់​ចុះ ។​ ដោយ​មាន​ការ​រីក​ចំរើន​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​មាន​ជំនឿ​ និង​មាន​ទំនុក​ចិត្ត​ពី​សំណាក់​ មាតា​បិតា​ អាណា​ព្យាបាល​សិស្ស​ សិស្សា​នុសិស្ស​ សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង ​បាន​ពង្រីក​សក្តានុពលការអប់រំកាន់តែប្រសើរ ដោយគ្រប់គ្រងបច្ចេកទេសដោយបរទេស និង ខែ្មរដែលមាន បទពិសោធន៍ជាច្រើនឆ្នាំ។

សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង បានជំរើសគ្រូបង្រៀនល្អៗ នៅក្នុងខេត្តសៀមរាប និងមកពីទីក្រុងភ្នំពេញ ដែលមានបទពិសោធន៌បង្រៀនយ៉ាងតិច ៥ ឆ្នាំ ធ្វើអោយការសិក្សារបស់សិស្ស មានភាពរលូនទៅមុខ ដោយធានាបាននូវគុណភាពអប់រំខ្ពស់ ៕